(ភ្នំពេញ)៖ ប៉ុន្មានម៉ោងមុននេះ អតីតតារាចម្រៀងលោក ឃុំ  ប៉ុណ្ណាដែត   និងអ្នកនាង  យក់  ឋិតរដ្ឋា   ទើបទទួលបានសមាជិកថ្មីម្នាក់ទៀត  ដែលជាកូនស្រីដ៏គួរឱ្យស្រលាញ់មានឈ្មោះ ឃុំ រដ្ឋាណាតាលី ដែលបានកើតនៅមន្ទីពេទ្យសូរិយា។ នេះបើតាមហ្វេសបុកលោក ឃុំ  ប៉ុណ្ណាដែត ។ក្រោយពីទើបសំរាលបុត្រ គេសង្កេតឃើញក្រុមគ្រួសារសងខាងទាំងបានទៅសួរសុខទុក្ខ និងបានថតរូបជុំគ្នាពោរពេញដោយសុភមង្គល។សូមបញ្ជាក់ថានេះគឺជាកូនទី៣  របស់លោក  ឃុំ ប៉ុណ្ណាដែត និងអ្នកនាង  យក់ ឋិតរដ្ឋា ក្រោយពីអ្នកទាំងពីរបានចាប់ដៃគ្នាកសាងគ្រួសារអស់រយ:ពេលជាច្រើនឆ្នាំមកពោរពេញដោយសុភមង្គល និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជនជាច្រើននៅប្រទេសកម្ពុជា ពិសេសអ្នកគាំទ្រអ្នកទាំងពីរ៕ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ